ទំនុកតម្កើង 119:149 - ព្រះគម្ពីរខ្មែរសាកល149 សូមសណ្ដាប់សំឡេងរបស់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦149 ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥149 សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅ តាមវិន័យរបស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤149 សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ មានកំឡាំងឡើង តាមច្បាប់របស់ទ្រង់ Ver Capítuloអាល់គីតាប149 សូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ដោយចិត្តមេត្តាករុណា ឱអុលឡោះតាអាឡាអើយ សូមជួយខ្ញុំ ឲ្យរស់នៅតាមវិន័យរបស់ទ្រង់។ Ver Capítulo |
ខ្ញុំនឹងលើកឡើងនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា និងសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា តាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រទានដល់ពួកយើង និងតាមសេចក្ដីល្អដ៏ធំចំពោះវង្សត្រកូលអ៊ីស្រាអែល ដែលព្រះអង្គបានប្រទានដល់ពួកគេតាមសេចក្ដីមេត្តារបស់ព្រះអង្គ និងតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ។