Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 113:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្ត្រី​អារ​រស់នៅ​ក្នុង​ផ្ទះ ហើយឲ្យនាងទៅជា​ម្ដាយ​ដ៏រីករាយ​របស់​កូន​ៗ​វិញ​។ ហាលេលូយ៉ា​!​៕

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គប្រទាន​ឲ្យ​ស្ត្រី​អារមាន​ផ្ទះ​សំបែង ហើយ​ឲ្យ​នាង​មាន​កូន​ដោយ​រីក‌រាយ ហាលេលូយ៉ា !

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។ ហាលេ‌លូយ៉ា!

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទ្រង់​ក៏​ប្រោស​ឲ្យ​ស្រី​អារ​បាន​ផ្ទះ‌សំបែង ហើយ​ឲ្យ​មាន​កូន​ដោយ​រីក‌រាយ​វិញ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

Ver Capítulo Copiar

អាល់គីតាប

9 ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

Ver Capítulo Copiar




ទំនុកតម្កើង 113:9
10 Referencias Cruzadas  

អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។


ព្រះ​ទ្រង់​ឲ្យ​មនុស្ស​ឯកោ​រស់នៅ​ក្នុង​ផ្ទះ​វិញ ព្រះអង្គ​ទ្រង់​នាំ​អ្នកទោស​ចេញមក ហើយឲ្យចូល​ក្នុង​សេរីភាព រីឯ​មនុស្ស​បះបោរ​រស់នៅ​ទឹកដីហួតហែង​។


“ស្ត្រី​អារ​ដែល​មិន​សម្រាលកូន​អើយ ចូរ​ច្រៀងដោយអំណរ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ ហើយ​ស្រែកហ៊ោឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រីដែល​ត្រូវគេ​បោះបង់ចោល មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រីដែល​មានប្ដី​ទៅទៀត”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។


ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “ស្ត្រី​អារ​ដែល​មិន​សម្រាល​កូន​អើយ ចូរ​អរសប្បាយ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​បន្លឺសំឡេង ហើយ​ស្រែកឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រី​ដែលគ្មានប្ដី មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រី​ដែល​មាន​ប្ដី​ទៅទៀត”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos