ទំនុកតម្កើង 109:21 - ព្រះគម្ពីរខ្មែរសាកល21 រីឯព្រះអង្គវិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ សូមប្រព្រឹត្តដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង; ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អ សូមរំដោះទូលបង្គំផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏ល្អរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ឱព្រះជាអម្ចាស់អើយ សូមព្រះអង្គមេត្តា ជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដ៏លើសលុប សូមរំដោះទូលបង្គំផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដី សប្បុរសដ៏ប្រសើររបស់ទ្រង់ Ver Capítuloអាល់គីតាប21 អុលឡោះតាអាឡាជាម្ចាស់អើយ! សូមទ្រង់មេត្តា ជួយខ្ញុំដោយយល់ដល់នាមទ្រង់ ទ្រង់មានចិត្តមេត្តាករុណា ដ៏លើសលប់ សូមរំដោះខ្ញុំផង! Ver Capítulo |