Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 104:34 - ព្រះគម្ពីរខ្មែរសាកល

34 សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 សូម​ឲ្យ​ការ​សញ្ជឹង​គិត​របស់​ខ្ញុំ បានគាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 សូម​ឲ្យ​សេចក្ដី​នឹក‌ជញ្ជឹង​របស់​ទូលបង្គំ បាន​ផ្អែម​ត្រចៀក​ដល់​ទ្រង់ ទូលបង្គំ​នឹង​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា

Ver Capítulo Copiar

អាល់គីតាប

34 សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ បាន​គាប់​បំណង​ទ្រង់ សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​អុលឡោះ‌តាអាឡា។

Ver Capítulo Copiar




ទំនុកតម្កើង 104:34
18 Referencias Cruzadas  

នៅពេលល្ងាច អ៊ីសាក​ចេញទៅ​សញ្ជឹងគិត​នៅ​ទីវាល​។ គាត់​ងើបភ្នែកឡើង នោះ​មើល៍! គាត់​ឃើញ​ហ្វូង​អូដ្ឋ​កំពុង​ចូលមក​។


ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។


ចូរ​អួត​ក្នុង​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ ចូរឲ្យ​ចិត្ត​របស់​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា​បាន​អរសប្បាយឡើង​!


ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។


ព្រលឹង​របស់ទូលបង្គំ​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ក៏​ស្រឡាញ់​សេចក្ដីបន្ទាល់ទាំងនោះ​យ៉ាងខ្លាំង​។


មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ ហើយ​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​! អស់អ្នក​ដែល​មាន​ចិត្ត​ទៀងត្រង់​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​!​៕


នោះ​ព្រលឹង​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា ហើយ​រីករាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។


ទូលបង្គំ​នឹង​ជញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ ក៏​នឹង​សញ្ជឹងគិត​អំពី​ការប្រព្រឹត្ត​របស់ព្រះអង្គ​ផង​។


ទូលបង្គំ​នឹង​អរសប្បាយ ហើយ​អបអរ​ក្នុង​ព្រះអង្គ​; ព្រះ​ដ៏ខ្ពស់បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!


ចូរ​ដឹង​ថា​ប្រាជ្ញា​ក៏ដូចគ្នាដែរ​សម្រាប់​ព្រលឹង​របស់អ្នក​; ប្រសិនបើ​អ្នក​រក​នាង​ឃើញ នោះ​អ្នកនឹង​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ហើយ​វិញ្ញាណ​របស់ខ្ញុំ​ត្រេកអរ​នឹង​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃខ្ញុំ


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos