Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 102:10 - ព្រះគម្ពីរខ្មែរសាកល

10 ដោយសារតែ​សេចក្ដីក្រេវក្រោធ និង​ព្រះពិរោធ​របស់ព្រះអង្គ​។ ប្រាកដមែន ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង ហើយ​បោះ​ទូលបង្គំ​ចោល​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នឹង​ទូលបង្គំ​យ៉ាង​ខ្លាំង ព្រះអង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដោយ​ព្រោះ​សេចក្ដី​ថ្នាំង‌ថ្នាក់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ហើយ​បោះ​ចោល​វិញ

Ver Capítulo Copiar

អាល់គីតាប

10 ព្រោះ​ទ្រង់​ខឹង នឹង​ខ្ញុំ​យ៉ាង​ខ្លាំង ទ្រង់​លើក​ខ្ញុំ​បោះ​ទៅ​ឆ្ងាយ។

Ver Capítulo Copiar




ទំនុកតម្កើង 102:10
16 Referencias Cruzadas  

ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​តូចទាប ហើយ​បន្ទាប​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​។


ដូច្នេះ ទូលបង្គំ​សូម​សារភាព​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​សោកស្ដាយ​ដោយសារតែ​បាប​របស់ទូលបង្គំ​។


គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ទេ ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ គ្មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ឆ្អឹង​ទូលបង្គំ​ឡើយ ដោយសារតែ​បាប​របស់ទូលបង្គំ​។


ព្រះអង្គ​ប្រៀនប្រដៅ​មនុស្ស ដោយ​ការស្ដីប្រដៅ​ចំពោះ​អំពើទុច្ចរិត ហើយ​ព្រះអង្គ​ស៊ីបំផ្លាញ​ដូច​សត្វល្អិត​នូវ​អ្វីដែល​គេ​ពេញចិត្ត​; ប្រាកដមែន មនុស្ស​ទាំងអស់​សុទ្ធតែ​ឥតន័យ​! សេឡា


នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


យើង​ត្រូវគេ​បៀតបៀន ប៉ុន្តែ​យើង​មិន​ត្រូវបាន​បោះបង់ចោល​ទេ​; យើង​ត្រូវគេ​វាយឲ្យដួល ប៉ុន្តែ​មិន​វិនាស​ទេ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos