ទំនុកតម្កើង 101:6 - ព្រះគម្ពីរខ្មែរសាកល6 ភ្នែករបស់ទូលបង្គំនៅលើអ្នកដែលស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ; អ្នកដែលដើរក្នុងផ្លូវគ្រប់លក្ខណ៍ អ្នកនោះនឹងបម្រើទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្ត ស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយទូលបង្គំ ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ទូលបង្គំនឹងឲ្យគេធ្វើជាជំនិតរបស់ទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯភ្នែកទូលបង្គំ នឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះឯងនឹងបំរើទូលបង្គំ Ver Capítuloអាល់គីតាប6 ខ្ញុំនឹងស្វែងរកអស់អ្នកដែលមានចិត្ត ស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយខ្ញុំ ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ខ្ញុំនឹងឲ្យគេធ្វើជាជំនិតរបស់ខ្ញុំ។ Ver Capítulo |