Biblia Todo Logo
La Biblia Online

- Anuncios -




ដានី‌យ៉ែល 8:12 - ព្រះគម្ពីរខ្មែរសាកល

12 រីឯ​ពលបរិវារ​ត្រូវបាន​ប្រគល់ទៅ​ជាមួយនឹង​តង្វាយប្រចាំថ្ងៃ ដោយព្រោះ​ការបំពាន​។ វា​ផ្ដួលរំលំ​សេចក្ដីពិត​ដល់​ដី វា​បាន​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​ជា‌មួយ​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ ព្រោះ​តែ​អំពើ​រំលង វា​បោះ​សេចក្ដី​ពិត​ចុះ​ដល់​ដី ហើយ​អ្វី​ៗ​ដែល​វា​ធ្វើ​ក៏​ចេះ​តែ​ចម្រើន​ឡើង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កង‌ពល និង​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​នឹង​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច ដោយ​ព្រោះ​អំពើ​រំលង វា​បាន​បោះ​ចោល​សេចក្ដី​ពិត​ចុះ​ដល់​ដី ក៏​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​បាន​ចំរើន​ផង

Ver Capítulo Copiar

អាល់គីតាប

12 កង‌ពល និង​គូរបាន​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

Ver Capítulo Copiar




ដានី‌យ៉ែល 8:12
14 Referencias Cruzadas  

សេចក្ដីសុចរិត​របស់ព្រះអង្គ ជា​សេចក្ដីសុចរិត​ដ៏អស់កល្បជានិច្ច ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​សេចក្ដីពិត​។


សូម​កុំ​ដក​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ចេញ​ពី​មាត់​របស់ទូលបង្គំ​ទាំងស្រុង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ច្បាប់​របស់ព្រះអង្គ​។


ដោយព្រោះ​ពួកគេ​មិនអើពើ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា ឬ​ស្នាព្រះហស្ត​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​នឹង​រំលំ​ពួកគេ ហើយ​មិន​សង់​ពួកគេ​ឡើងវិញ​ឡើយ​!


ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;


ស្ដេចនៃទិសខាងជើង​នឹង​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន ប៉ុន្តែ​ព្រះទ័យ​របស់ទ្រង់​ប្រឆាំងនឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ទ្រង់​នឹង​ចាត់វិធានការ រួច​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ​។


ខ្ញុំ​បាន​បន្ត​សង្កេតមើល ហើយ​ស្នែង​នោះ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​វិសុទ្ធជន ក៏​ឈ្នះ​ពួកគេ


ខ្ញុំ​ឃើញ​ចៀមឈ្មោល​នោះ​ជល់​ទៅ​ទិសខាងលិច ទៅ​ទិសខាងជើង និង​ទៅ​ទិសខាងត្បូង​។ គ្មាន​សត្វ​ណាមួយ​ឈរ​នៅមុខ​វា​បាន​ឡើយ ក៏​គ្មានអ្នកណា​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើចិត្ត ហើយ​វា​បាន​លើក​ខ្លួន​ឡើង​។


វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos