Biblia Todo Logo
La Biblia Online

- Anuncios -




ដានី‌យ៉ែល 7:23 - ព្រះគម្ពីរខ្មែរសាកល

23 “ម្នាក់ដែលកំពុងឈរនោះ​បាន​ប្រាប់​ដូច្នេះ​ថា​: ‘សត្វ​ទីបួន​នោះ គឺ​អាណាចក្រ​ទីបួន​នៅលើ​ផែនដី ដែល​ខុស​ពី​អាណាចក្រ​ឯទៀត​ទាំងអស់ ហើយ​វា​នឹង​ត្របាក់ស៊ី​ផែនដី​ទាំងមូល ក៏​ជាន់ឈ្លី ព្រមទាំង​បំបាក់បំបែក​ផែនដី​ផង​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​នោះ​ពោល​ដូច្នេះ​ថា៖ «រី​ឯ​សត្វ​ទី​បួន គឺ​នឹង​មាន​នគរ​ទី​បួន​នៅ​លើ​ផែន‌ដី​កើត​ឡើង ដែល​នគរ​នោះ​ប្លែក​ពី​នគរឯ​ទៀតៗ​ទាំង​អស់ នគរ​នោះ​នឹង​លេប​ត្របាក់​ផែន‌ដី​ទាំង​មូល ហើយ​ជាន់​ឈ្លី​ដោយ​ជើង ព្រម​ទាំង​កិន​កម្ទេច​ផង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែនដី។ រាជា‌ណាចក្រ​នោះ​ប្លែក​ពី​រាជា‌ណាចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ្នក​នោះ​ក៏​ប្រាប់​ថា សត្វ​ទី​៤​នោះ គឺ​ជា​នគរ​ទី​៤​នៅ​លើ​ផែនដី ដែល​នឹង​ត្រូវ​ជា​ផ្សេង​ពី​អស់​ទាំង​នគរ ហើយ​នឹង​ត្របាក់​លេប​ផែនដី​ទាំង​មូល ក៏​នឹង​ជាន់​ពង្រាប​ដោយ​ជើង ព្រម​ទាំង​លំអិត​កំទេច​ផង

Ver Capítulo Copiar

អាល់គីតាប

23 បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែនដី។ រាជា‌ណាចក្រ​នោះ​ប្លែក​ពី​រាជា‌ណាចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ។

Ver Capítulo Copiar




ដានី‌យ៉ែល 7:23
5 Referencias Cruzadas  

រីឯ​អាណាចក្រ​ទីបួន​នឹង​ខ្លាំង​ដូច​ដែក ដ្បិត​ដូចដែល​ដែក​បំបាក់បំបែក ហើយ​កម្ទេច​អ្វីៗ​ទាំងអស់​យ៉ាងណា អាណាចក្រនោះ​ក៏​ដូចជា​ដែក​ដែល​កិន​យ៉ាងនោះ​ដែរ គឺ​វា​បំបាក់បំបែក និង​កិន​អ្វីៗ​ទាំងអស់​នោះ​។


រហូតដល់​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ​បាន​យាង​មក​ដល់ ហើយ​សេចក្ដីយុត្តិធម៌​ត្រូវបាន​ប្រទាន​ដល់​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត រួច​ពេលវេលា​ដែល​ពួក​វិសុទ្ធជន​បាន​កាន់កាប់​រាជ្យ​នោះ​ក៏​មកដល់​។


រីឯ​ស្នែង​ទាំង​ដប់​នោះ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ក្រោកឡើង​ពី​អាណាចក្រ​នោះ​។ ក្រោយពី​ស្ដេចទាំងនោះ នឹង​មាន​ស្ដេច​មួយអង្គទៀត​ក្រោកឡើង ទ្រង់​ខុស​ពី​ស្ដេច​មុន​ៗ ក៏​នឹង​បង្ក្រាប​ស្ដេច​បី​អង្គ​នោះ​។


“បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​សត្វ​ទីបួន​ដែល​គួរឲ្យខ្លាច និង​គួរឲ្យភិតភ័យ ព្រមទាំង​ខ្លាំង​ក្រៃលែង​! វា​មាន​ធ្មេញ​ដែក​ធំ​ៗ ក៏​ត្របាក់ស៊ី និង​បំបាក់បំបែក ហើយ​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា​។ វា​ខុស​ពី​អស់ទាំង​សត្វ​ដែល​នៅមុន​វា ហើយ​វា​មាន​ស្នែង​ដប់​។


នៅ​គ្រានោះ សេសារ​អូគូស្ទ​បាន​ចេញ​រាជក្រឹត្យ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ទៅ​ចុះ​បញ្ជី​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos