ដានីយ៉ែល 5:2 - ព្រះគម្ពីរខ្មែរសាកល2 នៅពេលបេលសាសារបានភ្លក់ស្រាហើយ ទ្រង់ក៏បញ្ជាឲ្យយកភាជនៈមាស និងប្រាក់ ដែលនេប៊ូក្នេសាបិតារបស់ទ្រង់បានយកចេញពីព្រះវិហារនៅយេរូសាឡិមនោះមក ដើម្បីឲ្យស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ព្រមទាំងពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់ បានផឹកពីភាជនៈទាំងនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលព្រះបាទបេលសាសារកំពុងភ្លក់ស្រា ទ្រង់បញ្ជាឲ្យគេយកពែងមាស ពែងប្រាក់ ដែលព្រះបាទនេប៊ូក្នេសា ជាបិតា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីឲ្យស្តេច និងពួកសេនាបតី ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់ស្ដេច បានផឹកពីពែងទាំងនោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម ។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក Ver Capítuloអាល់គីតាប2 ក្រោយពីពិសាស្រារួចហើយ ស្តេចបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលស្តេចនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីម៉ាស្ជិទនៅក្រុងយេរូសាឡឹម។ ស្តេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ស្តេចផ្ទាល់ សម្រាប់ពួកភរិយា សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្តេច។ Ver Capítulo |
មានមនុស្សម្នាក់នៅក្នុងអាណាចក្ររបស់ព្រះករុណា ដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់។ នៅជំនាន់ព្រះបិតារបស់ព្រះករុណា នោះឃើញមានភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដូចប្រាជ្ញារបស់បណ្ដាព្រះ នៅក្នុងគាត់ ហើយព្រះបាទនេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា បានតាំងគាត់ឡើង ជាមេលើពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយ។ ព្រះបិតារបស់ព្រះករុណាដែលជាស្ដេចបានធ្វើដូច្នេះ
ផ្ទុយទៅវិញ ព្រះករុណាបានលើកអង្គទ្រង់ឡើងទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌ ហើយឲ្យគេយកភាជនៈនៃដំណាក់របស់ព្រះអង្គមកនៅចំពោះព្រះករុណា រួចព្រះករុណា និងពួកនាម៉ឺនរបស់ព្រះករុណា ពួកមហេសីរបស់ព្រះករុណា និងពួកស្រីស្នំរបស់ព្រះករុណា បានផឹកស្រាពីភាជនៈទាំងនោះ ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលព្រះទាំងនោះមើលមិនឃើញ ស្ដាប់មិនឮ ក៏មិនដឹងអ្វីសោះ រីឯព្រះដែលដង្ហើមជីវិតរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ព្រះអង្គ ព្រះករុណាមិនបានថ្វាយសិរីរុងរឿងឡើយ។