Biblia Todo Logo
La Biblia Online

- Anuncios -




ដានី‌យ៉ែល 5:16 - ព្រះគម្ពីរខ្មែរសាកល

16 យ៉ាងណាមិញ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​អាច​ផ្ដល់ការកាត់ស្រាយ ហើយ​ដោះស្រាយ​បញ្ហាដ៏លំបាក​បាន​។ ឥឡូវនេះ ប្រសិនបើ​អ្នក​អាច​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ​បាន នោះ​អ្នក​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក​អ្នក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ យើង​បាន​ឮ​ថា លោក​អាច​កាត់​ស្រាយ ហើយ​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន។ ឥឡូវ​នេះ ប្រសិន‌បើ​លោក​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ប៉ុន្តែចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។

Ver Capítulo Copiar

អាល់គីតាប

16 យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា អ្នក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

Ver Capítulo Copiar




ដានី‌យ៉ែល 5:16
9 Referencias Cruzadas  

ពួកគេ​ឆ្លើយថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ”។ យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “តើ​ការកាត់ស្រាយ​មិនមែន​មកពី​ព្រះ​ទេ​ឬ​? សូម​ប្រាប់​ខ្ញុំ​មក”។


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ​។ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​ស្ដាប់​យល់សប្តិ ហើយអាច​កាត់ស្រាយ​វា​បាន”។


ពេលនោះ ផារ៉ោន​ដោះ​ព្រះទម្រង់​ចេញ​ពី​ព្រះហស្ត​របស់ទ្រង់ មក​បំពាក់​ដៃ​យ៉ូសែប ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ឲ្យ​គាត់ ព្រមទាំង​បំពាក់​ខ្សែក​មាស​នៅនឹង​ក​របស់គាត់​ផង


ស្ដេច​ក៏​ដំឡើងយសស័ក្ដិ​ដានីយ៉ែល ហើយ​ប្រទាន​អំណោយ​ដ៏វិសេស​យ៉ាងច្រើន​ដល់​គាត់ ក៏​ឲ្យ​គាត់​គ្រប់គ្រង​លើ​ខេត្ត​បាប៊ីឡូន​ទាំងមូល ព្រមទាំង​តាំងគាត់ជា​ប្រធាន​លើ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ផង​។


ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ នោះ​អ្នករាល់គ្នា​នឹង​ទទួល​អំណោយ និង​រង្វាន់ ព្រមទាំង​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ពី​យើង​។ ដូច្នេះ ចូរ​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ដល់​យើង​ចុះ​!”។


ពេលនោះ បេលសាសារ​ក៏​ចេញបញ្ជា នោះ​គេ​ស្លៀកពាក់ឲ្យ​ដានីយ៉ែល​ដោយសម្លៀកបំពាក់​ពណ៌ស្វាយ ព្រមទាំង​ពាក់​ខ្សែក​មាស​នៅនឹង​ក​គាត់​ផង រួច​ប្រកាស​អំពី​គាត់​ថា គាត់​ជា​អ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នោះ​។


ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


ហើយ​តាំង​អគ្គទេសាភិបាល​បី​នាក់​លើ​ចៅហ្វាយខេត្តទាំងនោះ ដែល​ដានីយ៉ែល​ជា​ម្នាក់​ក្នុង​ពួកអគ្គទេសាភិបាលទាំងនោះ​ដែរ​។ ពួក​ចៅហ្វាយខេត្ត​ទាំងនោះ​ត្រូវ​ជូន​របាយការណ៍​ដល់​អ្នកទាំងបីនាក់នោះ ដើម្បី​កុំឲ្យ​ស្ដេច​ត្រូវ​ខាតបង់​ឡើយ​។


កាល​ស៊ីម៉ូន​ឃើញ​ថា ព្រះវិញ្ញាណ​ត្រូវបាន​ប្រទានមក​តាមរយៈ​ការដាក់​ដៃ​របស់​សាវ័ក​ទាំងពីរ គាត់​ក៏​យក​ប្រាក់​មក​ឲ្យ​អ្នកទាំងពីរ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos