Biblia Todo Logo
La Biblia Online

- Anuncios -




ដានី‌យ៉ែល 5:14 - ព្រះគម្ពីរខ្មែរសាកល

14 យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យើង​បាន​ឮ​គេ​និយាយ​ពី​លោក​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន ហើយ​ថា មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ដ៏​វិសេស​នៅ​ក្នុង​ខ្លួន។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ នឹង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក

Ver Capítulo Copiar

អាល់គីតាប

14 យើង​បាន​ឮ​គេ​និយាយ​ថា អ្នក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។

Ver Capítulo Copiar




ដានី‌យ៉ែល 5:14
8 Referencias Cruzadas  

ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ​។ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​ស្ដាប់​យល់សប្តិ ហើយអាច​កាត់ស្រាយ​វា​បាន”។


ផារ៉ោន​ក៏​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់ទ្រង់​ថា​៖ “តើ​យើង​អាច​រក​មនុស្ស​ណា​ដូច​ម្នាក់នេះ​ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​នៅក្នុង​ខ្លួន​បាន​ឬ​?”។


គឺ​ព្រះអង្គ​ហើយ ដែល​បើកសម្ដែង​សេចក្ដី​ដ៏ជ្រាលជ្រៅ និង​លាក់កំបាំង​; ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីដែល​នៅ​ទីងងឹត ហើយ​ពន្លឺ​នៅ​ជាមួយ​ព្រះអង្គ​។


នៅទីបំផុត ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ តាម​នាម​នៃ​ព្រះ​របស់យើង ជា​អ្នកដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់ បាន​ចូលមក​នៅចំពោះ​យើង​។ យើង​ក៏​ប្រាប់​យល់សប្តិ​នោះ​ដល់​គាត់​ថា​៖


ដូច្នេះ គេ​ក៏​នាំ​ដានីយ៉ែល​មក​គាល់​ស្ដេច នោះ​ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “តើ​អ្នក​ជា​ដានីយ៉ែល ជា​ម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា ដែល​ស្ដេច​ជា​បិតា​យើង​បាន​នាំមក​ពី​យូដា​ឬ​?


ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។


ក្រោយមក ដានីយ៉ែល​នេះ​បាន​ទៅជា​កំពូល​លើ​ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត ពីព្រោះ​មាន​វិញ្ញាណ​ដ៏វិសេស​នៅក្នុង​គាត់ ហើយ​ស្ដេច​គិត​នឹង​តាំង​គាត់​លើ​អាណាចក្រ​ទាំងមូល​។


Síguenos en:

Anuncios


Anuncios