Biblia Todo Logo
La Biblia Online

- Anuncios -




កូឡុស 1:10 - ព្រះគម្ពីរខ្មែរសាកល

10 ដើម្បីឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះអម្ចាស់ ទាំង​បំពេញព្រះហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់ជំពូក ហើយ​បង្កើតផល​ក្នុង​គ្រប់ទាំង​ការល្អ ព្រមទាំង​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ​។

Ver Capítulo Copiar

Khmer Christian Bible

10 ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅ​ក្នុង​ការ​ទាំង​អស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បង្កើត​ផលផ្លែ​នៅ​ក្នុង​គ្រប់​ការ​ល្អ​ ព្រមទាំង​ចម្រើន​ឡើង​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ព្រះជាម្ចាស់​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សូម​ឲ្យ​បងប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បងប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បងប្អូន​ធ្វើ ហើយ​បងប្អូន​នឹង​ស្គាល់​ព្រះ‌ជា‌ម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង

Ver Capítulo Copiar

អាល់គីតាប

10 សូម​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​អ៊ីសា‌ជាអម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​គាត់​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង​ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង​ប្អូន​ធ្វើ ហើយ​បង​ប្អូន​នឹង​ស្គាល់​អុលឡោះ​កាន់​តែ​ច្បាស់​ឡើងៗ។

Ver Capítulo Copiar




កូឡុស 1:10
44 Referencias Cruzadas  

កាលណា​ផ្លូវ​របស់​មនុស្ស​ម្នាក់​គាប់ព្រះហឫទ័យ​ព្រះយេហូវ៉ា សូម្បីតែ​សត្រូវ​របស់អ្នកនោះ​ក៏​ព្រះអង្គ​ធ្វើឲ្យ​នៅសុខសាន្ត​ជាមួយ​គាត់​ដែរ​។


ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។


រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។


អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ដោយសារតែការនេះ គឺការដែល​អ្នករាល់គ្នា​បង្កើត​ផល​ជាច្រើន និង​ការដែល​អ្នករាល់គ្នា​ធ្វើជា​សិស្ស​របស់ខ្ញុំ​។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។


ព្រមទាំង​ទៅជា​ឪពុក​របស់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ ហើយ​មិនគ្រាន់តែ​អ្នកដែលទទួលពិធីកាត់ស្បែក​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ទៅជា​ឪពុក​ដល់​អ្នក​ដែល​ដើរតាម​លម្អាន​នៃ​ជំនឿ​របស់​អ័ប្រាហាំដូនតា​របស់យើង​ទៀតផង ជាជំនឿដែលលោកមាន កាល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​។


ដូច្នេះ យើង​ត្រូវបាន​បញ្ចុះជាមួយ​ព្រះអង្គ​ទៅក្នុង​សេចក្ដីស្លាប់ តាមរយៈ​ពិធីជ្រមុជទឹក ដើម្បីឲ្យ​យើង​បាន​ដើរ​ក្នុង​ភាពថ្មី​នៃ​ជីវិត ដូចដែល​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ តាមរយៈ​សិរីរុងរឿង​របស់​ព្រះ​បិតា​យ៉ាងនោះ​ដែរ​។


ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ​! ព្រះអង្គ​តែងតែ​នាំ​យើង​ឲ្យមានជ័យជម្នះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​សាយ​ក្លិនក្រអូប​នៃ​ចំណេះដឹង​អំពី​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​យើង​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ដោយហេតុនេះ យើង​កំណត់មហិច្ឆតា​របស់យើង​គឺ​បំពេញព្រះហឫទ័យ​ព្រះអង្គ ទោះបីជា​យើង​នៅក្នុងរូបកាយ​ក្ដី នៅឆ្ងាយ​ពីរូបកាយ​ក្ដី


ព្រះ​អាច​ធ្វើឲ្យ​ព្រះគុណ​គ្រប់យ៉ាង​បាន​សម្បូរហូរហៀរ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានសម្បូរហូរហៀរ​ដោយ​ការល្អ​គ្រប់យ៉ាង ទាំង​មាន​គ្រប់គ្រាន់​ទាំងអស់​ក្នុង​គ្រប់ជំពូក​ជានិច្ច


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។


ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ


រហូតដល់​យើង​ទាំងអស់គ្នា​បានដល់​ភាពរួមគ្នាតែមួយ​នៃ​ជំនឿ និង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះបុត្រារបស់ព្រះ បានដល់​ភាពពេញវ័យ និង​បានដល់​ខ្នាត​កម្ពស់​នៃ​ភាពពេញលេញ​របស់‍ព្រះ​គ្រីស្ទ​។


ទាំង​ពិចារណា​ថា​អ្វី​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​ចុះ​។


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


ព្រមទាំង​ត្រូវបាន​បំពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជា​សិរីរុងរឿង និង​ការសរសើរតម្កើង​ដល់​ព្រះ​។


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។


ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ


ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​។


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


គ្មាន​ទាហាន​ណា​ដែល​ជាប់ជំពាក់​ក្នុង​រឿង​ជីវភាពរស់នៅ​ឡើយ ពីព្រោះ​គេ​ចង់​បំពេញចិត្ត​អ្នក​ដែល​កេណ្ឌ​ខ្លួន​។


ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង


គ្នា​របស់យើង​ក៏​ត្រូវ​រៀនឲ្យចេះ​ផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​ដើម្បី​បំពេញ​តម្រូវការ​ដែល​ចាំបាច់ ដើម្បីកុំឲ្យ​ពួកគេ​ទៅជា​មនុស្ស​មិនបង្កើតផល​ឡើយ​។


ដោយសារតែ​ជំនឿ ហេណុក​ត្រូវបាន​ទទួលឡើង ដើម្បី​កុំឲ្យ​ជួប​សេចក្ដីស្លាប់​ឡើយ ហើយគេ​រក​លោក​មិនឃើញ ពីព្រោះ​ព្រះ​បាន​ទទួលយក​លោក​។ ជាការពិត មុនពេល​លោកត្រូវបាន​ទទួលឡើង​ទៅ លោក​ត្រូវ‍បាន​ទទួលស្គាល់​ថា​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។


បាន​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍​ក្នុង​ការល្អ​គ្រប់យ៉ាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ សូមឲ្យ​ព្រះ​ធ្វើការ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជាទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ដ្បិត​ប្រសិនបើ​សេចក្ដីទាំងនេះ​មាន​នៅក្នុង​អ្នករាល់គ្នា ព្រមទាំង​ចម្រើនឡើង​ជានិច្ច នោះ​វា​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​មិន​ឥតប្រយោជន៍ ‍ឬ​មិន​ឥតបង្កើតផល​ខាងឯ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​នោះ​ឡើយ​។


ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន​៕​៚


ហើយ​អាច​ទទួល​ពី​ព្រះអង្គ​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ ពីព្រោះ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អ្វី​ដែល​គាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


ពួកគេ​បាន​ធ្វើបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់អ្នក​នៅមុខ​ក្រុមជំនុំ‍។ ប្រសិនបើ​អ្នក​ជូនដំណើរ​ពួកគេ​តាមបែបសមគួរ​នឹង​ព្រះ នោះ​អ្នក​នឹង​ធ្វើ​បាន​ល្អ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos