កិច្ចការ 8:22 - ព្រះគម្ពីរខ្មែរសាកល22 ដូច្នេះ ចូរកែប្រែចិត្តពីការអាក្រក់នេះរបស់អ្នក ហើយអធិស្ឋានទៅព្រះអម្ចាស់ចុះ ក្រែងលោបំណងចិត្តរបស់អ្នកនឹងត្រូវបានលើកលែងទោសឲ្យអ្នក។ Ver CapítuloKhmer Christian Bible22 ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន Ver Capítuloអាល់គីតាប22 ចូរលះបង់ចិត្ដគំនិតអាក្រក់ចោលទៅ ហើយអង្វរអុលឡោះជាអម្ចាស់ ក្រែងលោទ្រង់លើកលែងទោសឲ្យអ្នកដែលមានចិត្ដបែបនេះ Ver Capítulo |
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។