កិច្ចការ 3:19 - ព្រះគម្ពីរខ្មែរសាកល19 ដូច្នេះ ចូរកែប្រែចិត្ត ហើយបែរមកវិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាត្រូវបានលុបចេញ Ver CapítuloKhmer Christian Bible19 ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ Ver Capítuloអាល់គីតាប19 ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកអុលឡោះវិញ ដើម្បីឲ្យទ្រង់លុបបំបាត់បាបរបស់បងប្អូន។ Ver Capítulo |
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។