កិច្ចការ 26:13 - ព្រះគម្ពីរខ្មែរសាកល13 ព្រះរាជាអើយ នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទឃើញពន្លឺមួយពីលើមេឃដែលភ្លឺជាងព្រះអាទិត្យ ចាំងជុំវិញខ្ញុំព្រះបាទ និងពួកអ្នកដែលធ្វើដំណើរជាមួយខ្ញុំព្រះបាទ។ Ver CapítuloKhmer Christian Bible13 ឱព្រះរាជាអើយ! នៅតាមផ្លូវ គឺពេលថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយ ជាពន្លឺដែលភ្លឺជាងដួងអាទិត្យបានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំ និងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 បពិត្រព្រះករុណា នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរ ទូលបង្គំឃើញពន្លឺមួយភ្លឺជាងថ្ងៃ ចាំងពីលើមេឃមកជុំវិញទូលបង្គំ និងអស់អ្នកដែលរួមដំណើរជាមួយទូលបង្គំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះបពិត្រព្រះករុណាអើយ នៅពេលថ្ងៃត្រង់ហើយ ដែលទូលបង្គំកំពុងដើរ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកជុំវិញទូលបង្គំ នឹងពួកអ្នកដើរជាមួយ ជាពន្លឺភ្លឺជាងថ្ងៃ Ver Capítuloអាល់គីតាប13 សូមជម្រាបស្តេច នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើខ្ញុំ និងលើអ្នកដែលរួមដំណើរជាមួយខ្ញុំ។ Ver Capítulo |