Biblia Todo Logo
La Biblia Online

- Anuncios -




កិច្ចការ 22:7 - ព្រះគម្ពីរខ្មែរសាកល

7 ខ្ញុំ​ក៏​ដួល​ទៅលើ​ដី ហើយ​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​?’​។

Ver Capítulo Copiar

Khmer Christian Bible

7 នៅ​ពេល​នោះ​ ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​ ហើយ​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ សុល​អើយ​សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ "សុលអើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?"។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ

Ver Capítulo Copiar

អាល់គីតាប

7 ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។

Ver Capítulo Copiar




កិច្ចការ 22:7
15 Referencias Cruzadas  

ក៏​សួរថា​៖ “ហាការ​បាវបម្រើស្រី​របស់​សារ៉ាយ​អើយ តើ​នាង​មក​ពី​ណា ហើយ​ទៅ​ឯណា​?”។ នាង​ក៏​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​រត់គេច​ពីមុខ​សារ៉ាយ​ចៅហ្វាយស្រី​របស់ខ្ញុំ”។


ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។ គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ហៅ​មនុស្ស​នោះ ដោយ​មានបន្ទូល​នឹង​គាត់​ថា​៖ “តើ​អ្នក​នៅ​ឯណា​?”។


“ពេលនោះ ព្រះអង្គ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដល់​ម្នាក់​ក្នុងចំណោម​អ្នក​តូចបំផុត​ទាំងនេះ អ្នករាល់គ្នា​ក៏មិន​បាន​ធ្វើ​ដល់​យើង​ដែរ’។


ពីឡាត់​មានប្រសាសន៍ថា​៖ “ហេតុអ្វី​? តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​?”។ ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំង​ថា៖ “ឆ្កាង​វា​ទៅ!”។


“ខណៈដែល​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅជិតដល់​ដាម៉ាស់ មានកើតឡើងដូច្នេះ​: ប្រហែលជា​ថ្ងៃត្រង់ ស្រាប់តែ​មាន​ពន្លឺ​យ៉ាងខ្លាំង​ពី​លើមេឃ​ចាំងមក​ជុំវិញ​ខ្ញុំ​។


“ខ្ញុំ​ក៏​តបថា​: ‘ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?’។ “ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘យើង​គឺ​យេស៊ូវ​អ្នកណាសារ៉ែត ដែល​អ្នក​កំពុង​បៀតបៀន’​។


គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?”។


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos