Biblia Todo Logo
La Biblia Online

- Anuncios -




កិច្ចការ 21:4 - ព្រះគម្ពីរខ្មែរសាកល

4 យើង​បាន​រកឃើញ​ពួក​សិស្ស ហើយ​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។ ពួកគេ​ប្រាប់​ប៉ូល​ដោយ​ព្រះវិញ្ញាណ មិន​ឲ្យ​ឡើងទៅ​យេរូសាឡិម​ឡើយ​។

Ver Capítulo Copiar

Khmer Christian Bible

4 ក្រោយ​ពី​រក​ឃើញ​ពួក​សិស្ស​ យើង​ក៏​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ​ ហើយ​តាមរយៈ​ព្រះវិញ្ញាណ​ ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​មិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជាមួយ​ពួក​គេ​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ តាម​រយៈ​ព្រះ‌វិញ្ញាណ គេ​បាន​ឃាត់​លោក​ប៉ុលមិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​បាន​ជួប​ពួក​សិស្ស*​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ដោយ​ព្រះ‌វិញ្ញាណ​សម្តែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះ‌វិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ

Ver Capítulo Copiar

អាល់គីតាប

4 យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ដោយ​រស‌អុលឡោះ​សំដែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។

Ver Capítulo Copiar




កិច្ចការ 21:4
11 Referencias Cruzadas  

“អ្នករាល់គ្នា​ចូលទៅ​ក្នុង​ទីក្រុង ឬ​ភូមិ​ណាក៏ដោយ ចូរ​សួររក​អ្នក​នៅ​ទីនោះ​ដែល​ស័ក្ដិសម ហើយ​ស្នាក់នៅ​ទីនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ចុះ​។


ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “គ្រីស្ទាន” ជា​លើក​ដំបូង​។


ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន


មាន​សិស្ស​ខ្លះ​ពី​សេសារា​បាន​រួមដំណើរ​ជាមួយ​យើង​ដែរ ទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ជាមួយ​អ្នកស៊ីពរ៍​ម្នាក់​ឈ្មោះ​ម្ន៉ាសុន ដែល​ជា​សិស្ស​ដំបូង​។


នៅទីនោះ យើង​ជួប​ពួក​បងប្អូន ហើយ​ពួកគេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ​ប្រាំពីរ​ថ្ងៃ​។ គឺ​ដូច្នោះឯង ដែល​យើង​ទៅដល់​រ៉ូម​។


យើង​នឹង​បង្ហាញ​ដល់​គាត់​ថា គាត់​ត្រូវតែ​រងទុក្ខ​ច្រើនប៉ុណ្ណា ដោយព្រោះ​នាម​របស់យើង”។


ផ្ទុយទៅវិញ កាល​មកដល់​រ៉ូម គាត់​ខំប្រឹង​តាមរក​ខ្ញុំ រហូតទាល់តែ​បាន​រកឃើញ​។


នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos